Header Ads

ជំងឺក្រិនថ្លើម!

ជំងឺក្រិនថ្លើម គឺជាការខូចខាតនូវកោសិការថ្លើមដែលធ្វើអោយថ្លើមមិនអាចបំពេញមុខងាររបស់វាបានជាធម្មាតា។

ក) ជំងឺក្រិនថ្លើមបណ្តាលមកពីអ្វី?
នៅប្រទេសកម្ពុជាយើងជំងឺក្រិនថ្លើមបណ្តាលមកពីមូលហេតុចំបងចំនួនបីគឺ
- ជំងឺរលាកថ្លើមប្រភេទ B
- ជំងឺរលាកថ្លើមប្រភេទ C
- ការបរិភោគស្រារយៈពេលយូរ
- និងមូលហេតុផ្សេងទៀតដូចជាការរលាកថ្លើមដោយការប្រើប្រាស់ថ្នាំរយៈពេលយូរដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ដោយខ្លាញ់រោមថ្លើម ដោយលើសជាតិដែក ។ល។




ខ) ជំងឺនេះមានរោគសញ្ញាបែបណា?
ជាទូទៅនៅដំណាក់កាលដំបូង ជំងឺក្រិនថ្លើមមានជារោគសញ្ញាអ្វីធំដំនោះទេ បើយកចិត្តទុកដាក់យើងអាចឃើញអ្នកជំងឺមានភែ្នកពណ៌លឿងជាងធម្មតា។ ជំងឺក្រិនថ្លើមលេចចេញជារោសញ្ញានៅពេលដែលជំងឺមានស្ថានភាពធ្ងន់ធ្ងរ រោគសញ្ញាទាំងនោះរួមមាន៖
- កើតលឿង
- សរសៃឈាមរាងដូចផ្កាយតូចៗរាងដូចផ្កាយនៅលើដងខ្លួន
- ទាចទឹក
- ក្អួតឈាម បត់ជើងធំមកមានឈាមឬលាមក៏ខ្មៅដោយមានការបែកសរសៃឈាមក្នុងបំពង់អាហារ
- វង្វេងបាត់ស្មារតីឬសន្លប់




គ) តើយើងអាចធ្វើរោគវិនិច្ឆ័យបានដោយរបៀបណា?
ការធ្វើរោគវិនិច្ឆ័យជំងឺក្រិនថ្លើមគឺពឹងផ្អែកលើការវិភាគទៅលើរោគសញ្ញារបស់អ្នកជំងឺនិងអេកូពោះ។ នៅដំណាក់កាលដំបូងការធ្វើរោគវិនិច្ឆ័យអាមមានការលំបាកដោយអ្នកជំងឺមិនមានរោគសញ្ញាច្បាស់លាស់ ការធ្វើរោគវិនិច្ឆ័យត្រូវពឹងទៅលើការធ្វើហ្វីប្រូស្គេន ឬការបូមយកកោសិការថ្លើមទៅពិនិត្យ។

ឃ) តើជំងឺក្រិនថ្លើមអាចព្យាបាលជាដែរឬទេ?
ជំងឺក្រិនថ្លើមមិនអាចព្យាបាលជាដាច់ទេ ថ្លើមដែលខូចខាតហើយមិនអាចត្រលប់មកធម្មតាវិញបានឡើយ។ ប៉ុន្តែការព្យាបាលត្រឹមត្រូវអាចធ្វើអោយអ្នកជំងឹមានការធូរស្រាល(ទាចទឹកអាចបាត់ទៅវិញ)។ ការតាមដានបានជាប់លាប់ អាចការពារការលាប់ឡើងវិញនៃទាចទឹក ការហូរឈាមដោយការបែកសរសៃឈាមតាមបំពង់អាហារ និងការពារមិនអោយមានការខូចខាតកោសិការថ្លើមបន្តទៀត។

ង) តើជំងឺក្រិនថ្លើមអាចព្យាបាលតាមរបៀបណាខ្លះ?

ការព្យាបាលជំងឺក្រិនថ្លើមចែកចេញជា២៖

១) ការពារនូវរាល់ផលវិបាកនៃជំងឺក្រិនថ្លើមដូចជាក្អួតឈាមដោការបែកសរសៃឈាមតាមបំពងអាហារ ទាចទឹកការវង្វេង ឬសន្លប់នូវពេលដែលមានការកើនឡើងខ្ពស់នូវជាតិពុលក្នុងឈាម ទាចទឹក និងមហារីកថ្លើម និងធ្វើការព្យាបាលនូវផលវិបាកទាំងនេះបើវាកើតមានឡើង ដូចជាការចងសរសៃឈាមតាមបំពង់អាហារដោយម៉ាស៊ីនអង់ដូស្កុបពី និងថ្នាំទប់កុំអោយហូរឈាមជាដើម។

២) ព្យាបាលមូលហេតុដែលធ្វើអោយថ្លើមក្រិនដូចជា បញ្ឍប់ការបរិភោគសូរា ព្យាបាលមេរោគថ្លើម B និង C

ច) តើជំងឺក្រិនថ្លើមអាចបង្ការបានដែរឬទេ?
ជាទូទៅជំងឺក្រិនថ្លើមអាចបង្ការបានដោយ រុករកមូលហេតុដែលបង្ករអោយមានការក្រិនថ្លើម និងព្យាបាលវាអោយទាន់ពេលវេលាមុននឹងថ្លើមមានការខូចខាតខ្លាំង និងបញ្ឈប់រាល់កត្តាប្រឈមដែលអាចធ្វើអោយមានការខូចខាតដល់កោសិការថ្លើមដូចជាបញ្ឈប់ការបរិភោគស្រាជាដើម។
ប្រសិនបើបងប្អូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបជាមួយវេជ្ជបណ្ឌិតជំនាញឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា ជៀសវាងផលវិបាកផ្សេងៗដែលអាចកើតមានឡើង។


ប្រភព ៖​ មន្ទីរពេទ្យកាល់ម៉ែត

No comments:

Powered by Blogger.