Header Ads

តើគួរធ្វើដូចម្តេច បើស្រ្តីបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល?


ការបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល ជាបញ្ហាជួបញឹកញាប់ និងជាមូលហេតុនៃការដាក់អោយសម្រាកពេទ្យក្នុងពេលមានផ្ទៃពោះ។ ការបែកទឹកភ្លោះអាចកើតមានទាំងពេលគភ៌មិនទាន់គ្រប់ខែ (មុន៣៧ អាទិត្យ) និងពេលគភ៌គ្រប់ខែ(ក្រោយ៣៧ អាទិត្យ)។ ក្នុងករណីដែលម្តាយមិនបានចាប់អារម្មណ៍លើការបែកទឹកភ្លោះ ឬជ្រាបទឹកភ្លោះមុនពេលសម្រាលអាចបង្ករផលប៉ះពាល់ទៅលើសុខភាពទាំងម្តាយ និងទារក។

ក) មូលហេតុ៖
- ភាគច្រើនគឺបណ្តាលមកពីការបង្កររោគ (Infection)
- ការរីកតឹងនៃស្បូន ក្នុងករណីកូនភ្លោះ ឬកូនច្រើន ទឹកភ្លោះច្រើន កូនថ្លោស
- ការប៉ះទង្គិចដូចជា ការរួមភេទ(Coït) ជាដើម។


ខ) អ្វីដែលនិងអាចកើតមានឡើងក្រោយបែកទឹកភ្លោះមុនឈឺពោះសម្រាល៖
- ឈឺពោះសម្រាល :
+ ៥០ ភាគរយនៃស្ត្រីនឹងសម្រាលក្នុងរយៈពេលប្រមាណជា ៥ម៉ោង
+ ហើយប្រហែល៩០ភាគរយ នឹងសម្រាលក្នុងរយៈពេលប្រហែល២៤ម៉ោងក្រោយពីបែកទឹកភ្លោះ
- ការបង្កររោគ(Infection)ទៅលើកូននិងម្តាយ


គ) តើគួរធ្វើដូចម្តេច បើស្រ្តីបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល?
- ការថែទាំ និងការព្យាបាលប្រែប្រួលទៅតាមអាយុគភ៌ នៅពេលដែលបែកទឹកភ្លោះ
- ស្ត្រីត្រូវសម្រាកពេទ្យក្នុងផ្នែកសម្ភព ដើម្បីទទួលការតាមដានម្តាយ ជាពិសេស(កំដៅ, ការឈីពោះ) និងទារក (ការបម្រះរបស់កូន តាមដានចង្វាក់បេះដូងកូន)
- កាត់បន្ថយការលូកពិនិត្យទ្វារមាស បើស្ត្រីពុំមានសញ្ញាឈឺពោះ
- ប្រើប្រាស់ថ្នាំផ្សះ បើការបែកទឹកភ្លោះមានរយៈពេល លើសពី ១២ម៉ោងឮ
- ការតាមដានទឹកភ្លោះដោយការពិនិត្យអេកូសាស្ត្រ
- ក្នុងករណីដែលមាត់ស្បូនអំណោយផល ការប្រើប្រាស់ថ្នាំ ដើម្បីឲ្យការសម្រាលបានឆាប់ ដោយកាត់បន្ថយការប៉ះពាល់ដល់ម្តាយនិងទារក ហើយភាគច្រើនទទួលការពេញចិត្តពីអ្នកជំងឺ(ជាជម្រើសនៃអ្នកម្តាយ)
- ក្នុងករណីដែលមាត់ស្បូនមិនអំណោយផល ការតាមដានក្នុងរយៈពេល១២ម៉ោង ដើម្បីទុកលទ្ធភាព ឲ្យមានការឈឺពោះដោយឯកឯង។ បើ២៤ម៉ោង ស្ត្រីគ្មានសញ្ញាឈឺពោះឯកឯង ការធ្វើ Déclenchement ឲ្យឈឺពោះអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការវះកាត់(Césarienne)
- ជាទូទៅរយៈពេលពីបែកទឹកភ្លោះ រហូតដល់ការធ្វើ Déclenchement មិនត្រូវលើសពី ៤៨ម៉ោង។




“សូមមកពិភាក្សានិងពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យ រឺ មន្ទីរពេទ្យដែលនូវក្បែរលោកអ្នក ដើម្បីស្វែងរកការការពារ និងការព្យាបាលឲ្យទាន់ពេលវេលានិងមានប្រសិទ្ធិភាព ជៀសវាងបង្កឲ្យផលប៉ះពាល់ដល់ម្តាយ និងទារក”

ប្រភព៖​ មន្ទីរពេទ្យកាល់ម៉ែត

No comments:

Powered by Blogger.