Header Ads

អេឡិចត្រូណឺរូមីញ៉ូក្រាម (ENMG)


អេឡិចត្រូណឺរូមីញ៉ូក្រាម (ENMG) ជាការពិនិត្យអមគ្លីនិកបន្ថែមលើការ ពិនិត្យគ្លីនិកនៃប្រព័ន្ធប្រសាទក្រៅ ពោលគឺ សរសៃប្រសាទ និងសាច់ដុំ តាមរយៈអេឡិចត្រូដ។

រោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទក្រៅ ស្ដែងឡើងក្នុងរូបភាពច្រើនបែប ដែលអ្នកជំងឺ និងគ្រូពេទ្យមិន មានជំនាញខាងប្រព័ន្ធប្រសាទ មិនបាន គិតដល់ហើយអ្នកជំងឺជាច្រើនបានចំណាយថវិកា និងពេលវេលា ជាច្រើន ដើម្បីរកមូលហេតុ និងព្យាបាល តែមិនទទួលបានលទ្ធផលល្អប្រសើរ។
ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ មានអ្នកជំងឺជាច្រើនបានមកទទួលការ ពិនិត្យអេឡិចត្រូណឺរូមីញ៉ូក្រាម ហើយយើងរកឃើញថា អ្នកដែលមានជំងឺ ប្រព័ន្ធប្រសាទក្រៅ គឺមាន ៥៣,៣%។

ក) រោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទក្រៅមានដូចជា៖
- ចុះខ្សោយកម្លាំងសាច់ដុំ ឬស្វិតសាច់ដុំ
- ឈឺ ចុករោយ តាមសាច់ដុំ
- ស្ពឹក ស្រពន់
- ទទួលអារម្មណ៍ថាក្ដៅ ឬក្រហាយ
- មានអារម្មណ៍ថាដូចជាមានស្រមោចវារ ឬម្ជុលចាក់
រោគសញ្ញាទាំងនេះអាចកើតមាននៅលើដៃ ឬជើង ឬពេញទាំងដងខ្លួន

ខ) មូលហេតុនៃជំងឺប្រព័ន្ធប្រសាទក្រៅមានដូចជា៖
- ការរលាកមកពីមូលហេតុមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ស្រា ជាតិពុល មេរោគ ជំងឺស្វ័យ ការពារ
- ការដាច់រហែក ឬការសង្កត់លើសរសៃប្រសាទណាមួយដោយការប៉ះទង្គិច ជាដើម។

គ) ការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកទៅលើ៖
- រោគសញ្ញាគ្លីនិករបស់អ្នកជំងឺ
- ការវាស់រលកចរន្តសរសៃប្រសាទ និងសាច់ដុំ ដោយម៉ាស៊ីន ENMG ដោយវេជ្ជបណ្ឌិតជំនាញ

ឃ) ការព្យាបាលរួមមាន៖
- ការព្យាបាលដោយថ្នាំទៅតាមមូលហេតុនៃជំងឺ
- ការវះកាត់ ប្រសិនបើមានការសង្កត់នៅសរសៃប្រសាទណាមួយ
- ការព្យាបាលដោយចលនា

ប្រសិនបើមានអាការៈដូចជម្រាបខាងលើ លោកអ្នកអាចមកទទួល សេវាពិគ្រោះជំងឺជាមួយគ្រូពេទ្យ ជំនាញ ដែលមានបទពិសោធន៍ខ្ពស់ និងពិនិត្យដោយម៉ាស៊ីនអេឡិចត្រូណឺរូមីញ៉ូក្រាម ដែលជាឧបករណ៍ វេជ្ជសាស្ត្រស្វែងរកជំងឺប្រព័ន្ធប្រសាទ និងវិបត្តិសាច់ដុំបានឆាប់រហ័ស ច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលមាននៅ មន្ទីរពេទ្យកាល់ម៉ែតតែមួយគត់ ក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។

“ធ្វើរោគវិនិច្ឆ័យបានកាន់តែច្បាស់ ព្យាបាលបានកាន់តែប្រសើរ”

ប្រភព  ៖​​  មន្ទីរពេទ្យកាល់ម៉ែត

No comments:

Powered by Blogger.